កីឡា

Lampard បដិសេធដំណឹង ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេស

តំណែងនិងអនាគតរបស់លោក Gareth Southgate ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស នៅតែបន្តមានភាពស្រពិចស្រពិលនៅឡើយខណៈដែលទំរង់លេង របស់ក្រុមកំពុងធ្លាក់ចុះខ្លាំង ហើយពេលនេះក៏ចាប់ផ្តើមមានលេចឬព័ត៌មាន នៃការមកជំនួសតំណែងរបស់គាត់ផងដែរ។

ក្នុងចំណោមនោះលោក Frank Lampard ដែលជាគ្រូបង្វឹករបស់ក្លឹប Everton បានក្លាយទៅជាបេក្ខភាពដ៏មានអទិភាពម្នាក់សម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិទោះបីជាពេលវេលា នឹងមិនទាន់មកដល់ភ្លាមៗក្តី។

ឆ្លើយតបទៅនឹងដំណឹងនេះលោក Lampard បាននិយាយថា៖ខ្ញុំកំពុងរីករាយខ្លាំងនៅជាមួយនឹង Everton ហើយខ្ញុំមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើនៅទីនេះ។ខ្ញុំនឹងបន្តកែលំអក្រុមនិងកីឡាដ្ឋាន របស់ Everton ដោយមិនទាន់បានគិតពីអ្វីដែលនៅខាងមុខពេលដែលត្រូវចាកចេញនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top