កីឡា

ចិន​ ហាម​ឃាត់​ ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ មិន​ឲ្យ​ចាក់​សាក់

កីឡាករ​ណា​មួយ​ ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចិន​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចាក់​សាក់​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​កំពុង​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ខាង​លើ​នេះ​ ហើយ​មាន​កំពុង​មាន​ស្នាម​សាក់​ ត្រូវ​បាន​ រដ្ឋបាល​ទូទៅ​នៃ​កីឡា​ប្រទេស​មួយ​នេះ​ណែនាំ​ឲ្យ​ លុប​សាក់​នោះ​ចេញ​។ បើ​នៅ​ក្នុង​ករណី​ពិសេស​ ​ ស្នាម​សាក់​ទាំង​នោះ​ ត្រូវ​តែ​បិទ​បាំង​ឲ្យ​ជិត​ ទាំង​ក្នុង​ពេល​ហ្វឹកហាត់​ ការ​ប្រកួត​ ទៅ​តាម​ការ​ឯកភាព​របស់​ក្រុម​ខ្លួន​។

ចំពោះ​ការ​រើស​កីឡាករ​ថ្មី​ ចូល​ក្រុម​ជម្រើស​ជាតិ​ ក៏​ដូច​ជា​ក្រុម​យុវជន​វិញ​ គឺ​មិន​រើស​កីឡាករ​ណា​ ដែល​មាន​សាក់​ដាច់​ខាត​។

​ការ​ហាមឃាត់​ ក៏​ដូច​ជា​ការ​បណ្ដឹង ​មិន​ឲ្យ​មាន​ស្នាម​សាក់​នេះ​ គឺ​ចង់​ឲ្យ​កីឡាករ​ធ្វើ​ជា​គំរូ​ល្អ​ដល់​សង្គម​ជាតិ​។

បើ​យោង​តាម​ BBC នេះ​ ​ស្នាម​សាក់​នេះ​នៅ​សង្គម​ចិន​ កាល​ពី​អតីត​កាល​ ត្រូវ​បាន​គេ​មើល​ងាយ​ ខ្លាចរអា​ ព្រោះ​តែ​គេ​សាក់​ដើម្បី​សម្គាល់​អ្នកទោស​។ មួយ​វិញ​ទៀត​ ស្នាម​សាក់​នេះ​គឺ​នៅ​មាន​ជាប់​ទាក់​ទង​ នឹង​ក្រុម​ឧក្រិដ្ឋជន​នៅ​តំបន់​អាស៊ី​ខាង​កើត​ផង​ដែរ​៕ Source: Sabay

Most Popular

To Top