កីឡា

សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ប្រកាសបើកការ ប្រកួត កីឡាវ៉ូវីណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ភ្នំពេញ ៖ លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ផែនការប្រចាំឆ្នាំ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សូមជូនដំណឹងដល់រាជធានី ខេត្ត ក្រុង សមាគម-ក្លិប ជាសមាជិកទាំងអស់ ឲ្យបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនចូលរួមការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

លោកបានបន្តថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធដាក់វិញ្ញាសា ៣ផ្នែកធំៗ គឺវិញ្ញាសាមេគុនមឯកត្តជនបុរស-នារីមានចំនួន៦គឺ ហ្គ័រង្វៀង ថាប់ថឹង្វៀង និងមេគុនដាវ រីឯវិញ្ញាសាមេគុនក្រុម និងចម្រុះ ៣នាក់ មានចំនួន២ គឺហ្គ័រង្វៀង និងដុងដូយហ្គ័រង្វៀង ចំណែកវិញ្ញសាប្រយុទ្ធ បែងចេញជា២ផ្នែកគឺ នារីមានប្រភេទទម្ងន់រួមមាន៤៨គ.ក្រ ៥១គ.ក្រ ៥៤គ.ក្រ និង៥៥គ.ក្រ និងបុរសវិញ ៥១គ.ក្រ ៥៥គ.ក្រ ៥៧គ.ក្រ និង៦៥គ.ក្រ ។

លោកអគ្គលេខាធិការបន្តថា គោលដៅនៃការរៀបចំការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅក្នុងមណ្ឌល ហែលទឹកថ្មីនេះ ដើម្បីជាការតេស្តិ៍សាកល្បង នៃគុណភាពអាងហែលទឹកដែលទើប នឹងសាងសង់រួច សម្រាប់ការប្រកួតផង និងសម្រាប់ការ ហ្វឹកហាត់ផង។ អាងហែលទឹកខេត្ត បាត់ដំបងនេះ បានចំណាយអស់ថវិកាប្រមាណ ២លានដុល្លារអាមេរិក អាចរៀបចំការ ប្រកួតកម្រិតជាតិ និងអាចប្រកួតកម្រិត អន្តរជាតិថ្នាក់តំបន់បាន ។

លោកបានបន្ថែមទៀតថា ស្របតាមផែនការ មេរបស់សហព័ន្ធកីឡាខ្មែរហែលទឹក ក្នុងការអភិវឌ្ឍ និងបណ្ដុះបណ្ដាល កីឡាករ-កីឡាការិនី ឈុតធំ និងថ្នាលដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ កីឡាថ្នាក់ខេត្ត ថ្នាក់ជាតិ និងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top