ក្រុមបាតតារាង លីគកំពូលអង់គ្លេស តែកំពុងស្ថិតនៅក្រោម ការគ្រប់គ្រង របស់កំពូលមហាសេដ្ឋី អារ៉ាប់ Newcastle មួយរយៈនេះ មានលេចឬព័ត៌មាន អំពីការចរចាជាមួយនឹង កីឡាករជាច្រើននាក់ ប៉ុន្តែនៅមិនទាន់បានសម្រេច ណាមួយនៅឡើយ។
នៅសប្តាហ៍នេះ Newcastle កាន់តែធ្វើឲ្យភ្ញាក់ផ្អើល ថែមទៀត ដោយបានប្រកាសថា បានធ្វើការទាក់ទងជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Aubameyang របស់ក្លឹបកាំភ្លើងធំ Arsenal ។
Newcastle ជឿជាក់ថា Aubameyang នៅពេលនេះកំពុងចង់ចាកចេញ ពីក្លឹបផងដែរ ដោយសារតែវ័យកាន់តែ ចាស់ហើយកីឡាករខ្សែប្រយុទ្ធ ចំណូលថ្មីនិងវ័យក្មេង ជាច្រើនកំពុងដណ្តើម តំណែងរបស់ខ្លួនបន្តិចម្តងៗនិងជារៀងរាល់សប្តាហ៍។
គួរឲ្យដឹងដែរថា ដំណាក់កាលដំបូង Newcastle នឹងធ្វើការខ្ចីជើងកីឡាកររូបនេះ បណ្តោះអាសន្ននិងជម្រើសទិញ ក្នុងតម្លៃខ្លួនប្រមាណជា ២០លានផោន គិតចាប់ពីខែមករា ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី