កីឡា

Rice ទៅ Man UTD កាន់តែមានសង្ឃឹមខណៈ Nketiah របស់ Arsenal កំពុងចង់បានដោយ Leverkusen

The Sun នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayer Leverkusen កំពុងបានត្រៀមខ្លួន បានយ៉ាងល្អ ក្នុងការចរចាទិញយក កីឡាករ Eddia Nketiah ក្នុងលក្ខខណ្ឌ ដែលគ្មានតម្លៃខ្លួនឡើយ។

Nketiah ត្រូវបានគេដឹងថា នឹងមានកុងត្រាផុតកំណត់ នារដូវក្តៅនេះ ហើយនិងកំពុងមានសិទ្ធ ក្នុងការចរចាជាមួយនឹងក្លឹបថ្មី បានហើយក្រៅពីនោះក្លឹប Crystal Palace ក៏កំពុងចាប់អារម្មណ៍ ចំពោះកីឡាករនេះដូចគ្នា។

ដោយឡែក Man UTD កាន់តែមានសង្ឃឹមថានឹងអាចផ្ទេរយកកីឡាករ Rice មកកាន់ទឹកដី Old Trafford កាន់តែងាយស្រួលឡើងខណៈដែលទំរង់លេង របស់ West Ham ចាប់ផ្តើមធ្លាក់ចុះ។

West Ham កំពុងដាំក្បាលចុះចេញ ពីកំពូលតារាង នៅលេខរៀង ដែលអាចលេងនៅ Champions League នារដូវកាលក្រោយ ដែលមានន័យថា Rice នឹងមិន មានបំណងចង់បន្តលេងទៀតឡើយ នារដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top