The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបអេស្បាញ Barcelona លោក Xavi មកដល់សប្តាហ៍នេះ នៅតែមានភាពសុទិដ្ឋិនិយមថា ក្លឹបនឹងអាចបន្តកុងត្រាថ្មី ជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ។
កីឡាកររូបនេះនឹងក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួនឡើយ នារដូវក្តៅនេះប៉ុន្តែទាំងក្លឹប និងគ្រូបង្វឹកលោក Xavi បានខិតខំយ៉ាងខ្លាំង ដើម្បីអាចចរចាគ្នាបន្ធូរបន្ថយ នូវលក្ខខណ្ឌនៃការចង់បានរបស់ Dembele នៅក្នុងកុងត្រាថ្មី។
ទោះបីជាយ៉ាងណាក្តី ក្នុងពេលដំណាលគ្នានេះ Barcelona បែរជាបានសម្រេចចិត្ត ក្នុងការចុះកុងត្រាទិញយកកីឡាករ Ferran Torres ទៅវិញ ក្នុងតម្លៃខ្លួនរហូតទៅដល់ ៥៥លានលានពីក្លឹប Man City ។
គួរឲ្យដឹងដែរមកដល់ពេលនេះ Dembele នៅសល់ពេលតែ៥ខែប៉ុណ្ណោះ នៃកុងត្រាដែលនៅសេសសល់ និងអាចចាកចេញបាន ដោយគ្មានតម្លៃខ្លួនឡើយ នាខែមិថុនាខាងមុខ ខណៈដែលការពិភាក្សា ជាមួយនឹងក្លឹបថ្មីគឺអាចចាប់ផ្តើមធ្វើឡើងបាន ដោយសេរីនៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី