ខ្សែការពារ Luke Shaw បាននិយាយថាក្រុមបិសាចក្រហម Manchester United លេងបាល់គ្មានអារម្មណ៍ក្នុងខ្លួន មិនយល់ចិត្តគ្នាទើបចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០។

លេងនៅក្នុងដីខ្លួនឯងផង ប៉ុន្តែក្រុម Man Utd ធ្វើមិនបានល្អនោះទេ។ ពួកគេប្រើប្រាស់ទម្រង់ ៤-២-២-២ ដដែលដូចលើកមុន ប៉ុន្ដែលទ្ធផលវិញ មិនល្អប្រសើរឡើយ។ ដោយបានចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០ របូត៣ពិន្ទុសំខាន់ ក្នុងការប្រជែងចូល Top4 ទៅហើយ។

ជាមួយលទ្ធផល និងទម្រង់លេងបែបនេះដែរ Shaw ខ្សែការពារស្លាបរបស់ Man Utd បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមិនមានអារម្មណ៍ថា យើងលេងទាំងអស់គ្នានោះទេ។ យើងមានអារម្មណ៍ថាយើងកំពុងពិបាក។ ខ្ញុំគិតថាយើងមិនអាចដាក់បន្ទុកទៅលើអ្នកចាត់ការថ្មីឡើយ។ យើងបានលេងជាមួយគ្នាយូរមកហើយ។ អ្នកអាចមើលសមាជិកក្រុមរបស់យើង ហើយយើងមានក្រុមដ៏មានគុណភាព ប៉ុន្តែពេលខ្លះគុណភាព មិនគ្រប់គ្រាន់សម្រាប់ ឈ្នះការប្រកួតឡើយ”៕ Source: Sabay
