កីឡា

យុវជនឆ្នើម ជម្រើសជាតិអាមេរិកម្នាក់ ផ្ទេរមកចូលរួម លីគកំពូលអាល្លឺម៉ង់ ជាផ្លូវការ

តារាឆ្នើមជម្រើសជាតិអាមេរិក កីឡាករ Ricardo Pepi ទីបំផុតក្រោយលេចឭ ព័ត៌មានជាច្រើនរួចមកនៅថ្ងៃនេះ គឺបានសម្រេចចិត្ត​ ផ្ទេរមកចូលរួមជាមួយ នឹងក្លឹបលីគកំពូលអាល្លឺម៉ង់ហើយ។

ចាកចេញពីក្លឹប FC Dallas មកចូលរួមក្លឹប Augsburg លើកនេះជាមួយនឹងតម្លៃខ្លួន ប្រមាណជា១៥លានផោន ទាំងដែលកន្លងមកកីឡាករ វ័យ១៨ឆ្នាំរូបនេះ ក៏មានក្លឹបធំៗផ្សេងទៀត ចាប់អារម្មណ៍ផងដែរ មានដូចជា Liverpool និងBayern Munich ជាដើម។

ការធ្វើតេស្តសុខភាព ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទរួចរាល់ហើយ កុងត្រាក៏ត្រូវបានធ្វើឡើងជាផ្លូវការ ដែលនឹងមានរយៈពេល រហូតទៅដល់៥ឆ្នាំ ដល់ឆ្នាំ២០២៦៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top