កីឡា

ហេតុផល​នេះ​ហើយ Rangnick បោះបង់ De Gea ជ្រើសរើស Ronaldo ជា​ប្រធាន​ក្រុម

លោក Ralf Rangnick បាន​ឲ្យ Cristiano Ronaldo ធ្វើ​ជា​ប្រធាន​ក្រុម​របស់ Manchester United ក្នុង​ជំនួប​ជាមួយ Wolves ដោយ​សារ​តែ​រូប​គេ​ជា​កីឡាករ​សម្បូរ​បទពិសោធន៍។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រូវ​បាន​ប្រគល់​​ស្លាក​ប្រធាន​ក្រុម ជំនួស​​ Harry Maguire ដែល​របួស ពេល​លេង​ជាមួយ Burnley កាល​ពី​សប្ដាហ៍​មុន។ អ្នក​ចាត់​ការ​បណ្ដោះអាសន្ន Rangnick បាន​និយាយ​ថា Ronaldo និង David De Gea ជា​ជម្រើស​២​ល្អ​បំផុត។

De Gea ចូល​លេង​ឲ្យ​បិសាច​ក្រហម​តាំង​តែ​ពី​ឆ្នាំ​២០១១ ក្រោយ​ផ្ទេរ​ពី​ក្លឹប Atlelico Madrid។ ចំណែក​ឯ​ Ronaldo នេះ​គឺ​ជា​ការ​មក​លេង​ជា​លើក​ទី​ពីរ​នៅ United ក្រោយ​ធ្លាប់​លេង​ឲ្យ​ក្រុម​រវាង​ឆ្នាំ​២០០៣-២០០៩។

និយាយ​មុន​បរាជ័យ​ ១-០ ក្រោម​ថ្វី​ជើង Wolves លោក Rangnick លើក​ឡើង​ថា Ronaldo ជា​កីឡាករ​មាន​បទពិសោធន៍​ច្រើន​បំផុត។ សំនួរ​គឺ​តើ​ប្រធាន​ក្រុម​គួរ​ផ្ដល់​ទៅ De Gea ឬ Ronaldo ព្រោះ​​ពួក​គេ​គឺ​ជា​កីឡាករ​លេង​ឲ្យ​ក្រុម​យូរ​បំផុត។ លោក​​ចង់​ជ្រើសរើស​កីឡាករ​រត់​លើ​ទីលាន​ជា​ប្រធាន​ក្រុម ដូច្នេះ​ក៏​សម្រេច​ចិត្ត​យក Ronaldo៕ Source: Sabay

Most Popular

To Top