គ្រូបង្វឹកជនជាតិ អេស្បាញលោក Pep Guardiola ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយក្រោយការប្រកាសរក
ឃើញមានវិជ្ជមានកូវីដ ។
ក្នុងពេលជាមួយគ្នានេះផងដែរ ក្រៅតែពីគ្រូបង្វឹករូបនេះ ក៏មានកីឡាករ៧នាក់ផ្សេងទៀត ដែលបានតេស្តឃើញវិជ្ជមានកូវីដ និងបូករួមទាំងគ្រូបង្វឹកជំនួយការលោក Juanma Lillo និងបុគ្គលិកផ្សេងទៀតផងដែរ ។
នេះមានន័យថាគ្រូបង្វឹកលោក Pep នឹងត្រូវអវត្តមានក្នុងការប្រកួត FA Cup ប៉ះនឹងក្រុម Swindon Town ដែលវានឹងក្លាយទៅជាឱកាសសម្រាប់អតីតគ្រូ Liverpool លោក Rodolfo Borrell ក្នុងការដឹកនាំក្រុមក្នុងការប្រកួតជុំទី៣ លើកនេះនិងព្រមទាំងការ ប្រកួតប៉ះតោខៀវ Chelseaផងនាថ្ងៃទី១៥ខែមករាខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី