លោកគ្រូបង្វឹកជនជាតិអេស្បាញ របស់ក្លឹបកាំភ្លើងធំ Arsenal នៅសប្តាហ៍នេះបានធ្វើការបញ្ជាក់ អះអាងថាក្លឹបពិតជមានផែនការ
ក្នុងការធ្វើការដោះដូរកីឡាករដ៏មានតម្លៃម្នាក់ពិតមែន នៅក្នុងខែមករានេះ។
ថ្លែងបែបនេះនៅក្នុងពេលដែលក្លឹបកំពុងមានព័ត៌មាន ចចាមអារំាមអំពីការព្យាយាមទំនាក់ទំនង ចរចាជាមួយនឹងកីឡាករឆ្នើម Dusan
Vlahovic របស់ក្លឹប Fiorentina ក្នុងតម្លៃខ្លួនរហូតទៅដល់ ៦០លានផោន។
គួរឲ្យដឹងដែរថានៅអ៊ីតាលី Vlahovic ស៊ុតបាន១៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២២លើករដូវកាលនេះ ហើយសូម្បីតែព័ត៌មាននៅអ៊ីតាលីក៏
បានអះអាងថា Arsenal ពិតជាកំពុងព្យាយាមតាមចង់ បានកីឡាកររូបនេះពិតមែនដោយមានរួម បញ្ចូលទាំងកីឡាករ Lucas Torreira
នៅក្នុងការដោះដូរគ្នានេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី