កីឡា

ការសម្រេចចិត្តរបស់ Hazard ទៅ Real Madrid គឺជាកំហុសដ៏ធំមួយ

កីឡាករ Eden Hazard ត្រូវបានអតីតកីឡាករ ឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea លោក Geremi អះអាងថាការសម្រេចចិត្តផ្លាស់ប្តូរ ទៅចូលរួមជាមួយនឹងក្លឹប Real Madrid កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួនរហូតទៅដល់ ៨៤លានផោននោះគឺជាកំហុសដ៏ធំមួយ។

ធ្លាប់ជាកីឡាករឈុតធំរបស់ក្លឹបទៅដល់៧រដូវកា និងបានលើកពានរង្វាន់អង់គ្លេស២ដងជាមួយ នឹងគ្រាប់បាល់ទៅដល់១១០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥២ដង Hazard បានក្លាយ ទៅជាកីឡាករ ដ៏កំពូលមួយរូបពេលមានវត្តមាននៅ Stamford Bridge ប៉ុន្តែបែរជាបានសម្រេចចិត្តចាកចេញពីអង់គ្លេសទៅវិញ។

ក្តីសុបិន្តរបស់កីឡាករក្នុងការចូលរួម Real Madrid ក្លាយជាសុបិន្តដ៏អាក្រក់បំផុត មិនត្រឹមតែមិនមានទំរង់លេងល្អនោះទេ គាត់បានបន្តរងរបួសហើយមិនសូវបានបង្ហាញខ្លួន លេងឲ្យក្រុមឡើយ គិតចាប់តាំងតែពី បានមកចូលរួមនៅ Santiago Bernabeu ភ្លាម។

លោក Geremi ជឿជាក់ថាប្រសិនបើ Hazard នឹងបន្តរស់នៅអង់គ្លេសគាត់នឹងក្លាយទៅជាស្តេចឬជាវិរៈបុរសរបស់ក្លឹបជាមិនខាន God ប៉ុន្តែកន្លងមកក្លឹបមិនដែលមានបំណងចង់ឲ្យកីឡាកររូបនេះ
ចាកចេញនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top