កីឡា

Newcastle ដាក់ផែនការតាមយក Fellaini ម្នាក់ទៀត

The La Derniere Heure ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបសេដ្ឋីអង់គ្លេសថ្មី Newcastle បានកំពុងដាក់ផែនការបន្ថែមទៀត តាមយកកីឡាករខ្សែបម្រើ Maroune Fellaini ម្នាក់ទៀតបន្ទាប់ពីបានរៀបចំផែនការ ទិញកីឡាករជាបន្តបន្ទាប់ហើយនោះ។

កីឡាករប៊ែលហ្ស៊ិករូបនេះ បានចាកចេញពីក្លឹបបិសាចក្រហម Man UTD ទៅចូលរួមជាមួយនឹងក្លឹប នៅលីគកំពូលចិន Shandong Taishan កាលពីឆ្នាំ២០១៩ ហើយបច្ចុប្បន្នកំពុងមានកុងត្រាបន្ត រហូតទៅដល់ឆ្នាំ២០២៥។

គួរឲ្យដឹងដែរថា Newcastle អាចប្រើប្រាស់ធនធាននិងឱកាស​ សម្រាប់កីឡាករវិលត្រឡប់មកអង់គ្លេសវិញ ដើម្បីទាក់ទាញចិត្ត Fellaini ប៉ុន្តែក្នុងនោះ សូម្បីតែក្លឹប Galatasaray និងក្លឹប Besiktas ក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top