កីឡា

Chelsea កក់​កៅអី​ផ្ដាច់ព្រ័ត្រ​ League Cup អង្គុយ​រង​ចាំ​ជួប Arsenal ឬ Liverpool

ក្លឹប​តោ​ខៀវ Chelsea បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ​ពានរង្វាន់ League Cup ហើយ ក្រោយ​​បន្ត​យក​ឈ្នះ​នៅ​ជើង​ទី​ពីរ​ លើ Spurs ១-០ កាល​ពី​យប់​មិញ។

គ្រាប់​បាល់​របស់ Chelsea តែ​មួយ​គ្រាប់​គត់​នៅ​កីឡដ្ឋាន Tottenham Hotspur Stadium​ ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Antonio Ruediger នាទី​១៨។ កាល​ពី​ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Stamford Bridge ក្រុម​តោខៀវ​បាន​ឈ្នះ ២-០។ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង Chelsea ឈ្នះ Spurs ៣-០។

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ Chelsea ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន League Cup ដោយ​អង្គុយ​រងចាំ​ ការ​ប្រកួត​រវាង Arsenal និង Liverpool ដើម្បី​រក​មួយ​ក្រុម​ទៅ​ជួប​ពួក​គេ។ ជំនួប​រវាង​ Arsenal និង Liverpool មិន​ទាន់​បាន​លេង​មួយ​ជើង​ នៅ​ឡើយ​ទេ ដោយ​សារ​ការ​ប្រកួត​ត្រូវ​ពន្យារពេល ព្រោះ​តែ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩៕ Source: Sabay

Most Popular

To Top