កីឡា

ភ្នាក់ងាររបស់ Dembele៖ បញ្ហាបន្តកុងត្រា កីឡាករមិនសំខាន់ ដោយសារបញ្ហាលុយឡើយ

កីឡាករម្ចាស់ពានរង្វាន់ បាល់ទាត់ពិភពលោក Ousmane Dembele នៅពេលនេះ កំពុងតែបន្តិចម្តងកាន់តែខើចទៅ នៃកុងត្រាដែលនៅសេសសល់ ជាមួយនឹងក្លឹប Barcelona ហើយខណៈដែលការបន្តកុងត្រាថ្មី ហាក់ដូចជាមិនទាន់មានពន្លឺនៅឡើយ។

ទោះបីជាយ៉ាងណាក្តីអនាគតរបស់ Dembele នៅតែជាប្រធានបទចោទ សម្រាប់គ្រប់គ្នានៅ Barcelona នៅឡើយខណៈដែលភ្នាក់ងារកីឡាករ បានចេញមុខមកបញ្ជាក់សាជាថ្មីថា ពិតជាមិនទាន់មានលទ្ធផលអ្វីមែន ប៉ុន្តែបញ្ហារបស់កីឡាករ គឺមិនស្ថិតនៅលើលុយនោះទេ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ បានសម្រាកព្យាបាលរបួស ជាបន្តបន្ទាប់ហើយចុងក្រោយនេះ គឺកូវីដផង កាលពីចុងខែធ្នូ ប៉ុន្តែក្រោយការវិលត្រឡប់ភ្លាម ដោយមិនទាំងបានហ្វឹកហាត់ផង កីឡាករអាចរកគ្រាប់បាល់បានហើយ ថែមទាំងអាចជួយឲ្យទំរង់លេង មានភាពល្អប្រសើរទៀតផង ក្រោមការដឹកនាំរបស់លោក Xavi៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top