កីឡា

Arsenal កំពុងចរចានាំយកកីឡាករ ខ្សែបម្រើម្នាក់ពីក្លឹបអ៊ីតាលី Juventus

The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ន នៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅ លីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។

ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសម ទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេស របៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំ គឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។

មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថា ការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹប Juventus លោក Max Allegri ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា Arthur បានចូលរួមជាមួយនឹងក្លឹប Juventus ពីក្លឹប Barcelona កាលពីឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារបួសផងនិងការខ្វះខាតឱកាសក្នុងការបង្ហាញខ្លួន ផងកីឡាកររូបនេះតែងតែចិញ្ចឹមចិត្តក្នុងការចាកចេញរហូតមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top