កីឡា

ក្រុមសសយក ស្រុកល្វាឯម ប៉ះក្រុមបាល់ទាត់សសយក ស្រុកមុខកំពូល វគ្គផ្តាច់ព្រ័ត្រ ប្រកួតកីឡា ដណ្ដើមពានរង្វាន់ ៧មករា ដើម្បីអបអរសាទរទិវា ៧មករាលើកទី៤៣

ភ្នំពេញ ៖ ក្រុមបាល់ទាត់សសយក ស្រុកល្វាឯម និងក្រុមបាល់ទាត់សសយក ស្រុកមុខកំពូល ឡើងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាពានរង្វាន់ ៧មករា ដើម្បីអបអរសាទរទិវា ៧មករា ១៧៩៧ -៧ មករា ឆ្នាំ២០២២ បន្ទាប់ពីក្រុមទំាង២ យកឈ្នះលើគូប្រកួតដែលរៀបចំ ដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុមបាល់ទាត់ សសយក ស្រុកល្វាឯម បានយកឈ្នះក្រុមបាល់ទាត់ ស្រមោចក្រហមស្រុកស្អាង លទ្ធផលបច្ចេកទេស១ទល់០ និងក្រុមបាល់ទាត់ សសយក ស្រុកមុខកំពូល បានយកឈ្នះសសយកស្រុកអង្គស្នូល លទ្ធផលបច្ចេកទេស៣ទល់២ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតធ្វើឡើង ដើម្បីអបអរសាទរទិវា ៧មករា ១៩៧៩–២០២២ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការ ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះចាប់ផ្ដើម ពីថ្ងៃទី៤រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដែលដាក់ឲ្យប្រកួតនូវ កីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងប៉េតង់ ។

ការប្រកួតនេះបាល់ទាត់មាន១៩ក្រុម រីឯប្រភេទកីឡាប៉េតង់ចែក ចេញជាប្រភេទយុវជន យុវតី និងវ័យចាស់ សម្រាប់យុវជនមាន៥ក្រុម យុវតីមាន ៣ ក្រុម និងវ័យចាស់មាន១២ ។ កីឡាបាល់ទាត់យើងចាប់ផ្តើមការប្រកួត ជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រីឯកីឡាប៉េតង់ចាប់ផ្តើមការ ប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ៕

Most Popular

To Top