កីឡា

ក្រុមជើងឯក ឆ្នាំចាស់ ក្រសួងការពារជាតិ និងក្រុមជើងឯក រងក្រុសួងមហាផ្ទៃ បញ្ជូនក្រុមអត្តពលិក ការ៉ាតេ ចូលរួមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១

ភ្នំពេញ ៖ លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ា តេ កម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ប្រើប្រាស់ថវិកាក្រសួងអបំរ់ យុវជន និងកីឡា ដោយមានក្លិបការ៉ាតេ ចំនួន២៤ ។

ការប្រកួតឆ្នាំនេះក្រុមជើង ឯកឆ្នាំចាស់ក្រសួងការពារជាតិ បានបញ្ជូលក្រុមកីឡាករ-កីឡាការិនី ចូលរួមចំនួន២៣នាក់ទំាងវិញ្ញសា ប្រយុទ្ធ និងកាតា ចំណែកក្រុមជើងឯករងឆ្នាំចាស់ក្រសួង មហាផ្ទៃបានបញ្ជូល ក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន២៤នាក់ទំាងវិញ្ញសាប្រយុទ្ធ និងកាតា ក្នុងចំណោមក្លិបការ៉ាតេ ចំនួន២៤ ទូទាំងប្រទេសកម្ពុជា ។

ចំណែកព្រឹត្តិការណ៍ការ ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ សហព័ន្ធមិនអនុញ្ញាតឲ្យក្រុមកីឡាករ-កីឡាការិនី ស្ថិតក្នុងក្រុមជម្រើសជាតិ ចូលរួមឡើយ៕

Most Popular

To Top