កីឡា

លោក Mino Raiola នឹងត្រូវវះកាត់ បន្ទាប់ពីត្រូវបានបញ្ចូន ចូលមន្ទីរពេទ្យ នៅអ៊ីតាលី

លោក Mino Raiola ដែលជាភ្នាក់ងារតំណាង កីឡាករល្បីៗលើលោកដូចជាកីឡាករ Paul Pogba របស់ក្លឹប Man UTD និង Erling Haaland របស់ក្លឹប Dortmund ជាដើមនោះនឹងត្រូវធ្វើការវះកាត់ បន្ទាប់ពីបានបញ្ជូនចូលមន្ទីរ ពេទ្យកាលពីពេលថ្មីៗនេះ។

បុរសវ័យ៥៤ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការ តាមដាន ពីសំណាក់ក្រុមគ្រូពេទ្យ និងត្រៀមខ្លួនដើម្បីធ្វើការវះកាត់ នៅក្នុងទីក្រុង Milan ជាមួយនឹងជំងឺជាប់កាយមួយ ដែលមិនទាន់ត្រូវបានបញ្ជាក់ លំអិត នៅឡើយពីសំណាក់មន្ទីរពេទ្យ។

នេះមានន័យថា បុរសជនជាតិអ៊ីតាលីរូបនេះ នឹងត្រូវលប់ចោលរាល់កិច្ចពិភាក្សា អំពីការដោះដូរកីឡាករ នៅខែមករានេះដោយសារតែត្រូវ សម្រាកព្យាបាលលើកនេះ។

គួរឲ្យដឹងដែរថាគិតត្រឹមឆ្នាំ២០២០ Forbes បានធ្វើការស្រាវជ្រាវ រកឃើញថាលោក Raiola មានទ្រព្យសម្បត្តិរហូត ទៅដល់៨៤,៧លានដុល្លារនិង កំពុងបន្តស្ថិតនៅក្នុងដំណាក់កាល ដោះដូរកីឡាករល្បីៗ និងតម្លៃថ្លៃៗជាច្រើននាក់ទៀត នាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top