ខ្សែប្រយុទ្ធ Raheem Sterling ឈ្នះពាន កីឡាករឆ្នើមរបស់ Premier League ប្រចាំខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។
នៅខែធ្នូ កន្លងទៅនេះ Sterling បានស៊ុតចូល ៥គ្រាប់ និង Assit បាន១ដង ក្នុង ៥ប្រកួតផ្សេងៗគ្នា។
នេះជាលើកទី៣ ហើយសម្រាប់កីឡាករ Man City រូបនេះ ដែលទទួលបានពានកីឡាករឆ្នើមប្រចាំខែរបស់ PL បែបនេះ ដោយលើកដំបូងឈ្នះកាលពីឆ្នាំ២០១៦ គឺប្រចាំសីហា និងលើកទី៣ ឈ្នះប្រចាំខែវិច្ឆិកា ក្នុងឆ្នាំ២០១៨។
នៅក្នុងរដូវកាលឆ្នាំ២០២១/២២ នេះ Sterling ចូលលេងឲ្យ Man City បាន ២៥ប្រកួត និងស៊ុតចូលបាន ៩គ្រាប់៕