Steven Gerrard កំពុងចង់បានអតីតមិត្តរួមក្រុមរបស់ខ្លួន Luis Suárez ជាខ្លាំងមកកាន់ទឹកដីរបស់ Aston Villa ក្រោយយកបានPhilippe Coutinho នេះបើតាមការផ្សាយរបស់ Gerard Romero ។
Gerrard បាននិយាយជាមួយខ្សែប្រយុទ្ធរបស់ AT Madrid ខាងលើទាក់ទងការចង់បាន មកកាន់ទឹកដីអង់គ្លេស នារដូវកាលនេះ។ កុងត្រារបស់ Suárez នឹងផុតជាមួយ AT Madrid នៅរដូវក្ដៅនេះហើយ ។ ខណៈដែលបច្ចុប្បន្ន អ្នកចាត់ការរបស់ Aston Villa កំពុងមានបំណងចង់រៀបចំប្រមូលផ្ដុំ អតីតមិត្តរួមក្រុមចាស់ដែលធ្លាប់លេង ជាមួយគ្នាកាលខ្លួននៅជាកីឡាកររបស់ Liverpool នោះមកកាន់ទឹកដី Aston ដោយកាលពីពេលថ្មីៗនេះ អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ បានចុះកុងត្រាយក Philippe Coutinho ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរួចមកហើយ។
រំលឹកថា កាលពីពេលថ្មីៗនេះ Suárez បានសម្រេចចិត្តបដិសេធរួចហើយ ពីការតាមចែចូវចង់បាន របស់ក្លឹប Palmeiras, Corinthians, Atletico Mineiro និងក្លឹបមួយទៀត ដែលមិនបញ្ចេញឈ្មោះ នៅប្រទេស Saudi Arabia ៕ Source: Sabay