The Sport Italia នៅថ្ងៃនេះ បានចេញផ្សាយកីឡាករ ខ្សែប្រយុទ្ធឆ្នើមម្នាក់ របស់ក្លឹប RB Salzburg កីឡាករ Benjamin Sesko កំពុងក្លាយទៅជាគោលដៅដ៏ គួរឲ្យចាប់អារម្មណ៍បំផុត របស់ក្លឹបអង់គ្លេស Spurs។
កីឡាករវ័យ ១៨ឆ្នាំរូបនេះ កំពុងមានទំរង់លេងល្អ គួរសមនៅលីគកំពូល និងកំពុងមានតម្លៃខ្លួន នៅលើទីផ្សារប្រមាណជា ១៥លានអឺរ៉ូ ឬប្រមាណជា១២លានផោន ហើយជឿជាក់ថា ការដោះដូរ នឹងអាចធ្វើឡើងនៅចុងរដូវ កាលខាងមុខនេះ។
គួរឲ្យដឹងដែរ មកដល់ពេលនេះ Sesko រកបានគ្រាប់បញ្ចូល ទីដល់៧គ្រាប់មកហើយគិតត្រឹម រដូវកាលនេះនិង៦គ្រាប់ ជួយមិត្តរួមក្រុម ក្នុងការប្រកួតទាំង២៤ដងរបស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី