ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលចៅក្រម និង អាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF កមិ្រត “ក” ដើម្បីពង្រឹង សមត្ថភាព បន្ថែមទៀតត្រៀម SEA GAMES2023 ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ៣០នាក់ ដែលប្រព្រឹត្តឡើង នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ ថវិកា ឧមត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោក បួន ហេងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសារសំខាន់ណាស់ សម្រាប់ចៅក្រម និងអាជ្ញាកណ្តាល របស់សហព័ន្ធ នាពេលអនាគត និងពង្រឹង សមត្ថភាពចៅក្រម និងអាជ្ញាកណ្តាល ត្រៀមព្រឹត្តិការណ៍ការ ប្រកួតកីឡាតេក្វាន់ដូITFកម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ដល់ថ្ងទី២៩ ខែមករា ២០២២ នៅនៅមជ្ឈមណ្ឌលហ្វឹកហាត់ កីឡាការ៉ាតេ នៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញ និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
លោកអគ្គបានបន្តថា វគ្គនេះមានសិក្ខាកាម៣០នាក់មកពី៩រាជធានី-ខេត្ត និង ក្រសួង២ គឺក្លិបកីឡាតេក្វាន់ដូITFក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្លិបកីឡាតេក្វាន់ដូITF ខេត្តកណ្តាល ក្លិបកីឡាតេក្វាន់ដូITFខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូITFខេត្តកំពង់ស្ពឺ ក្លិបកីឡា តេក្វាន់ដូITFខេត្តត្បូងឃ្មុំ ក្លិបកីឡាតេក្វាន់ដូITF ខេត្តបាត់ដំបង ក្លិបកីឡាតេក្វាន់ដូITF ខេត្តបន្ទាយមានជ័យ និងក្លិបកីឡាតេក្វាន់ដូITFភ្នំពេញ ហើយគ្រូឧទ្ទេស ២រូប គឺលោក RI CHOC NAM គ្រូបង្វឹកអន្តរជាតិ កម្រិតខ្សែក្រវ៉ាត់ខ្មៅ ៨ដាន់ និងលោក ហ៊ឹម រីដា ខ្សែក្រវ៉ាត់ខ្មៅ ៦ដាន់ កម្រិតអន្តរជាតិ និងជាគ្រូជម្រើសជាតិកម្ពុជា ៕