កីឡា

បិទការប្រកួតកីឡាតេក្វាន់ដូ ITF នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា​ បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ជាផ្លូវការ

ភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ស្ថិតក្នុងចំណោមទំាំង ១៣ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដោយមាន ៧ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សា ឯកជនបានបិទការប្រកួតជាផ្លូវការហើយ។

ក្នុងឱកាសពិធីបិទ ការប្រកួតខាងលើនេះ ដោយមានការអញ្ជើញ ចូលរួមកិត្តិយស ពីសំណាក់លោកទេសរដ្ឋមន្ត្រី កែវ រេមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងគណៈប្រភូតិកីឡាទំាង ៧ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ។

សម្រាប់ការប្រកួតនេះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង វិទ្យាស្ថានខេមអេដ ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងសាកលវិទ្យាល័យ វេស្ទើន សាខាកំពង់ចាម ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។
សាកលវិទ្យាល័យ វេស្ទើន ដណ្តើមបានមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង វិទ្យាស្ថានបច្ចេកវិទ្យា ប្រាជ្ញាសាស្រ្ត កំពង់ស្ពឺ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង សាកលវិទ្យាល័យ ឡាយហ្វដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងសាកលវិទ្យាល័យស្វាយរៀងឈ្នះមេដាយសំរិទ្ធ ៤ គ្រឿង ។

នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១៣ រៀបចំ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៨- ២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានកំណត់យកប្រភេទកីឡា ចំនួន១៣ ។

ប្រភេទកីឡាទំាំងនេះរួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង ១០៣វិញ្ញាសា សរុប ៧១៨ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ ស្រី ៣៩១ នាក់ ដែលអញ្ជើញមកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន ១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៣៤៕

Most Popular

To Top