កីឡាករខ្សែការពារឆ្នើមជើងចាស់ Sergio Ramos នៅពេលនេះបានសារភាពថាជីវិតចាប់ផ្តើមជាមួយនឹង PSG ពិតជាលំបាកពិតមែនប៉ុន្តែនៅតែបាន តាំងចិត្តក្នុងការដាក់ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ជាមួយនឹងក្រុម។
យប់មិញនេះ PSG បានយកឈ្នះ Reims ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ហើយ អតីតកីឡាករខ្សែការពាររបស់ក្លឹប Real Madrid រូបនេះក៏បានរកបានមួយ
គ្រាប់ដំបូងផងដែរ។
ចប់ការប្រកួត Ramos បាននិយាយបែបនេះថា៖ខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ ជាមួយនឹងលទ្ធផលព្រមទាំងគ្រាប់បាល់ដំបូងរបស់ខ្ញុំ។ លើសពីនេះខ្ញុំអាចលេងបានពេញ ៩០នាទីនិងមកជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ គ្រាប់បាល់ដំបូងរបស់ខ្ញុំនឹងក្លាយទៅជាការចាប់ផ្តើមសម្រាប់គ្រាប់បាល់ ជាច្រើនទៀតនៅទីនេះ៕ ប្រែសម្រួល៖ស៊ុនលី