កីឡា

Arteta៖ Arsenal ដាច់ខាតគួរតែដល់ពេល ត្រូវតែរកគ្រាប់បាល់ហើយ

គិតមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenal គឺបរាជ័យមិនអាចរកគ្រាប់បាល់ បានសោះឡើយក្នុងការប្រកួត៤ដងចុងក្រោយហើយ ក៏ជាការប្រកួត៥ដងមិនដែល ស្គាល់ពាក្យថាជ័យជំនះផងដែរ។

គ្រូបង្វឹក Mikel Arteta កំពុងទទួលរងសំពាធយ៉ាងខ្លាំងចំពោះលទ្ធផលបែបនេះហើយ លោកបានថ្លែងបែបចង់បញ្ជាក់ទៅកាន់កូនក្រុមថា Arsenal គួរតែដល់ពេលដើម្បីស្វែងរក
គ្រាប់បាល់វិញហើយ។

បើគិតចាប់តាំងតែពីឆ្នាំ២០០៥ នេះគឺជាលើកទី១ហើយដែលក្រុមស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikel Arteta មិនអាចស្វែងរកគ្រាប់បាល់បញ្ចូល ទីដល់ទី៤ប្រកួតជាប់គ្នាហើយគ្រាប់បាល់ ចុងក្រោយបានកើតឡើងតាំង តែពីពេលចូលឆ្នាំសកលម្ល៉េះពេលប៉ះជាមួយនឹង Man City និងក៏ជាការប្រកួតបរាជ័យក្នុងលទ្ធផល២ ទល់នឹង១ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top