Chelsea ម្ចាស់ផ្ទះបើកទ្វា Stamford Bridge ក្នុងការស្វាគមន៍ក្រុមភ្ញៀវ Spurs កាលពីយប់មិញនេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរយកបាន៣ពិន្ទងាយៗបន្តនៅលេខរៀងទី៣បណ្តោះអាសន្ន តាមពីក្រោយ Liverpool និង Man City។
ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយរហូតដល់ដើមតង់ទី២នាទី ទី ៤៧ទើបកីឡាករខ្សែប្រយុទ្ធតោខៀវ Hakim Ziyech អាចស៊ុតបានមួយគ្រាប់ដំបូងហើយមិនដល់៩នាទីផងកីឡាករខ្សែ ការពាររបស់ក្រុម Thiago Silva អាចបន្ថែមមួយគ្រាប់ទៀតបញ្ចប់ការប្រកួត Chelsea យកឈ្នះក្រុម Spurs ក្នុងលទ្ធផល២ទល់នឹង០។
Chelsea គ្រប់គ្រងបាល់បានរហូតទៅដល់ ៦៥ភាគរយនិងស៊ុតចេញបាន១៥លើកតែចំគោលដៅតែ៧លើកប៉ុណ្ណោះខណៈដែលក្រុម Spurs ស៊ុត បានតែ៦លើកនិងចំគោលដៅ៣លើក។
សប្តាហ៍នេះតោខៀវ Chelsea ទទួលបាន៣ពិន្ទមាន៤៨ពិន្ទុឈរពីលើក្រុមលេខរៀងទី៤បិសាចក្រហម Man UTD ដែលមាន៣៨ពិន្ទប៉ុន្តែមិនទាន់បានប្រកួត២ទៀតនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី