កីឡា

អតីតម្ចាស់ជើងឯក កាយសម្ព័ន្ធអូឡាំពិក ទទួលមរណភាព ក្រោយឆ្លងមេរោគ COVID-19

ប្រទេសហុងគ្រី ៖ មន្ត្រីកីឡាហុងគ្រី បាននិយាយថា អតីតម្ចាស់ជើងឯក កីឡាកាយ សម្ព័ន្ធ អូឡាំពិក Szilveszter Csollany បានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ក្នុងអាយុ ៥១ឆ្នាំ បន្ទាប់ពី បានសម្រាកព្យាបាល នៅមន្ទីរពេទ្យជំងឺ COVID-19 ជាច្រើនសប្តាហ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

គណៈកម្មាធិការអូឡាំពិកហុងគ្រី និងសហព័ន្ធកីឡាកាយសម្ព័ន្ធ របស់ប្រទេសបានចេញសេចក្តីថ្លែងការណ៍ រួមមួយបញ្ជាក់ពីមរណភាព របស់ Csollany ដែលបានឈ្នះមេដាយមាស ក្នុងការប្រកួតលើសង្វៀន បុរស នៅព្រឹត្តិការណ៍អូឡាំពិក ទីក្រុងស៊ីដនីឆ្នាំ ២000 ។ លោកក៏បានឈ្នះមេដាយ ប្រាក់កាលឆ្នាំ ១៩៩៦ នៅទីក្រុង Atlanta និងមេដាយមាសជើងឯក ពិភពលោកក្នុងឆ្នាំ ២00២ ។

លោកជាម្ចាស់មេដាយ ៦ សម័យកាលនៅការប្រកួតជើងឯក កាយសម្ព័ន្ធអ៊ឺរ៉ុប និងជាអ្នកទទួលពានរង្វាន់អ្នកកីឡាឆ្នើមប្រចាំឆ្នាំរបស់ប្រទេសហុងគ្រីក្នុងឆ្នាំ ២000 និង ២00២ ។ លោក Csollany បានសម្រាក នៅមន្ទីរពេទ្យជាមួយ COVID-19 តាំងពីដើមខែធ្នូ ហើយបានចំណាយ ពេលជាច្រើនសប្តាហ៍លើ ម៉ាស៊ីនឧកស៊ីសែន ៕ ដោយ៖លី ភីលីព

Most Popular

To Top