ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF” ជ្រើសរើសជើងឯក ថ្នាក់ជាតិ ២០២១ បានបើកជាផ្លូវការ ដោយមានក្លិបកីឡាតេក្វាន់ដូ “ITF” មានកីឡាករ-កីឡាការិនីមកពី១៨ក្លិប ដែលធ្វើការប្រកួត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF” កម្ពុជា ក្រោមការប្រើប្រាស់ ថវិកាក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះប្រព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ដោយ មានកីឡាករ-កីឡាការិនីចំនួន ១៣២ ក្នុងនោះកីឡាការិនី ចំនួន៤៦នាក់ កីឡាករចំនួន៨៦ មកពី១៨ក្លិប ៦រាជធានីខេត្តក្រុង និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកបានបន្តថា ក្លិបចូលរួមដូចជាក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិអេបផល ក្លិបកីឡាតេក្វាន់ដូ ITFយុវជន ក្លិបកីឡាតេក្វាន់ដូ ITF រាជបុត្រ ក្លិបកីឡា តេក្វាន់ដូ ITF ក្លិបថ្មសរខេត្តកោះកុង ក្លិបកីឡាតេក្វាន់ដូ ITF គុជសីហ៍ ក្លិបកីឡាតេក្វាន់ដូ ITF ត្បូងឃ្មុំ ក្លិបកីឡាតេក្វាន់ដូ ITF ក្លិបត្រពាំង សាលាកីឡាតេក្វាន់ដូ ITF ក្លិបកីឡាតេក្វាន់ដូ ITF ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ ។
ក្លិបកីឡាតេក្វាន់ដូ ITF ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្លិបកីឡាតេក្វាន់ដូ ITF ជម្ពូវ័ន ក្លិបកីឡាតេក្វាន់ដូ ITF អគ្គស្នងការនរគរបាលជាតិ ក្លិបកីឡាតេក្វាន់ដូ ITF មិត្តភាព ក្លិបកីឡាតេក្វាន់ដូ ITF សេរីភាព ក្លិបកីឡាតេក្វាន់ដូ ITF បាត់ដំបង ក្លិបកីឡាតេក្វាន់ដូ ITF ពន្លឺយុវជន ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក និងក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.ក១ ខេត្តកំពង់ស្ពឺ ។

លោក ប៊ួនហ៊ីង សុធីយ៉ា បន្ថែមទៀតថា ការប្រកួតឆ្នាំនេះមាន២៣វិញ្ញាសាបែងចែកជា៣វិញ្ញាសាធំៗរួមមានវិញ្ញាសាមេគុនមានចំនួន៧ វិញ្ញាសាបច្ចេកទេសពិសេសចំនួន១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជនមានចំនួន៧ប្រភេទទម្ងន់៖នារីមាន៥ប្រភេទទម្ងន់ គឺប្រភេទទម្ងន់ក្រោម ៤០ គ.ក្រ ទម្ងន់ក្រោម ៤៥ គ.ក្រ ទម្ងន់ក្រោម ៥០ គ.ក្រ ទម្ងន់ក្រោម ៥៥ គ.ក្រ និងទម្ងន់ក្រោម ៦០ គ.ក្រ ។
ចំណែកវិញ្ញាសាបុរសមាន៧៖ទម្ងន់ក្រោម ៤៥ គ.ក្រ ទម្ងន់ក្រោម ៥០ គ.ក្រ ទម្ងន់ក្រោម ៥៥ គ.ក្រ ទម្ងន់ក្រោម ៦០ គ.ក្រ ទម្ងន់ក្រោម ៦៥ គ.ក្រ ទម្ងន់ក្រោម ៧០ គ.ក្រ និងទម្ងន់ក្រោម ៧៥ គ.ក្រ និងវិញ្ញាសាសេរីជម្រើសជាតិ ទម្ងន់ក្រោម ៥២-៦៥ គ.ក្រ ទម្ងន់ក្រោម ៦៥-៧៥ គ.ក្រ និងទម្ងន់៧៥ គ.ក្រឡើង ៕
