The Goal នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបយក្សអេស្បាញ Barcelona គឺនៅតែមានទំនុកចិត្ត ក្នុងការចុះហត្ថលេខាកីឡាករ
ខ្សែការពារឆ្នើម របស់ក្លឹបតោខៀវ Chelsea កីឡាករ Cesar Azpilicueta ដោយមិនមានតម្លៃខ្លួននោះទេ នៅរដូវក្តៅនេះ។
Azpilicueta វ័យ៣២ឆ្នាំ បានបង្ហាញស្នាដៃយ៉ាងខ្លាំងប៉ុន្មាន រដូវកាលចុងក្រោយ និងតែងតែមានឈ្មោះជាកីឡាករ ឈុតធំរហូតមកទោះបីជាមានវត្តមានរបស់កីឡាករវ័យក្មេងៗ ជាច្រើនក្តីគិតចាប់ តាំងតែពីឆ្នាំ២០១២ ។
ទោះបីជាមកដល់ពេលនេះ កីឡាកររូបនេះមិនទាន់បាន សម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី នៅឡើយហើយ ដែលវាបានក្លាយទៅជា ឱកាសទៅឲ្យក្លឹបBarcelona ដើម្បីចរចាផ្ទេរយកកីឡាករ រូបនេះចេញពីអង់គ្លេស ៕
ប្រែសម្រួល៖ស៊ុនលី