កីឡា

Man UTD ពិចារណាគ្រូបង្វឹក Rangnick ជាគ្រូបង្វឹកពេញសិទ្ធ

គិតចាប់តាំង​តែ ពីបានមកធ្វើការជំនួស តំណែង របស់លោក Ole Solskjare មកគ្រូបង្វឹកអាល្លឺម៉ង់ Ralf Rangnick បានបំពេញការងារបានយ៉ាងល្អក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ។

ទោះបីជាបានប្រកាស ស្វែង រកគ្រូបង្វឹកផ្លូវការក្តី ប៉ុន្តែមកដល់ពេលនេះ ក្លឹបនៅតែមិនទាន៉អាចស្វែងរក បាននៅឡើយហើយកំពុងផ្អាកការ ស្វែងរកគ្រូបង្វឹកថ្មីនេះ ទៅហើយ និងងាកមកធ្វើការពិចារណា ក្នុងការផ្តល់តំណែងនេះ ទៅឲ្យលោក Rangnick តែម្តង។

The Sun ក៏បានចេញផ្សាយដូចគ្នាដែរថា អតីតគ្រូបង្វឹក RB-Leipzig រូបនេះបានធ្វើឲ្យក្រុមមានទំរង់លេង ផ្លាស់ប្តូរយ៉ាង ខ្លាំងនិងកំពុង ស្ថិតនៅចំណាត់ថ្នាក់លេខរៀង ទី៤វិញហើយហើយជឿជាក់ថា នឹងក្លាយទៅជាការពិចារណា របស់ក្លឹប និងក្រុមប្រធានក្លឹប នាពេលបញ្ចប់រដូវកាលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top