The Sun Sports នៅសប្តាហ៍នេះ បានចេញផ្សាយ នូវអត្ថបទគួរឲ្យភ្ញាក់ផ្អើលមួយថា ក្លឹបមាន់ខ្នាយមាស Spurs បានបរាជ័យក្នុងការចរចាលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយនឹងកីឡាករមិនមែន អាជីពម្នាក់ ដែលមានឈ្មោះថា Ollie Tanner។
កន្លងមក Tanner តែងតែមានដំណឹងថា នឹងអាចផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Spurs នៅក្នុងខែមករានេះ ក្រោយការបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងឈុតអាយុក្រោម២៣ឆ្នាំ របស់ក្លឹបនាពេលកន្លងមក ប៉ុន្តែជាលទ្ធផលចុងក្រោយក្លឹបបែរជា មិនអាចធ្វើបានសម្រេចចិត្ត ចំពោះការចរចាជាមួយនឹងកីឡាករ។
ក្លឹប Lewes ដែលបច្ចុប្បន្ន Tanner កំពុងលេងឲ្យព្រមទាំងក្លឹប Spurs គឺបានព្រមព្រៀងគ្នារួចទៅហើយ ជាមួយនឹងតម្លៃខ្លួនកីឡាករត្រឹមតែ១០ម៉ឺនផោន ប៉ុន្តែកីឡាករវ័យ១៩ឆ្នាំរូបនេះ មិនបានទទួលយកតាមសំណើររបស់ Spurs ទៅតាមកុងត្រាដែលបានផ្តល់ឲ្យនោះទេ៕ ប្រែសម្រួល៖ស៊ុនលី