ខ្សែប្រយុទ្ធ Manson Greenwood ត្រូវចាប់ខ្លួនកាលពីម្សិលមិញនេះ ក្រោយទទួលបានពាក្យបណ្ដឹងធ្វើបាប និងប្រើហិង្សារខ្លាំងទៅលើសង្សារខ្លួនឯង។

ប៉ូលិស នៅតំបន់ Manchester បានបង្ហាញរបាយការណ៍របស់ខ្លួនថាពួកគេទទួលបានរូបភាព និងវីដេអូធ្វើ បាបពីបណ្ដាញសង្គម មុនពេលឈានដល់ចាប់ខ្លួនកីឡាករ Greenwood តែម្ដង។ ការចាប់ខ្លួននេះដែរ គឺដើម្បីសួរនាំទាក់ទង ទៅនឹងរឿង រំលោភសេពសន្ថវៈ តាមការចោទប្រកាន់។ យ៉ាងណា ដំណើរការនៃការសាកសួរនឹងបន្ដ ហើយរូបគេក៏ត្រូវឃុំខ្លួនសិនដែរ។

រំលឹកថាអ្នកដែលបង្ហោះវីដេអូ Greenwood ធ្វើបាបរាងកាយ នោះគឺនាង Harriet Robson ដែលជាមិត្តស្រីរបស់គេតែម្ដង ។ តែយ៉ាងណា គេមិនទាន់ច្បាស់ទេថាមានរឿងអ្វីនៅពីក្រោយ ទើបកើតជាហិង្សានឹងគ្នាយ៉ាងនេះ ព្រោះពួកគេទាំងពីរនាក់ធ្លាប់ តែបង្ហាញភាពផ្អែមល្ហែម និងមិនមានរឿងឈ្លោះគ្នាពីមុនទេ៕
