បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United គឺកីឡាករ Mason Greenwood ត្រូវបានចាប់ខ្លួន ជុំវិញការចោទប្រកាន់ ពីបទរំលោភបំពាន និងរំលោភផ្លូវភេទ បន្ទាប់ពីមានការបញ្ចេញរូបភាព និងសំឡេង ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសក្នុងតំបន់ Greater Manchester មិនបានបញ្ជាក់ថា Greenwood ត្រូវបានចាប់ខ្លួនជុំវិញ ការចោទប្រកាន់នោះទេ ប៉ុន្តែកាលពីថ្ងៃអាទិត្យបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេបានដឹងអំពី “រូបភាព និងវីដេអូបណ្តាញសង្គម ដែលត្រូវបានបង្ហោះដោយស្ត្រីម្នាក់ រាយការណ៍អំពីឧប្បត្តិហេតុ នៃអំពើហិង្សាលើរាងកាយ”។
ពួកគេបានបន្ថែម ដោយមិនបានកំណត់ អត្តសញ្ញាណជនជាប់ឃុំនោះទេ “ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើម និងតាមដានការសាកសួរ ដែលយើងអាចបញ្ជាក់ថា បុរសម្នាក់ ក្នុងវ័យ ២០ ឆ្នាំត្រូវបានចាប់ខ្លួន ចាប់តាំងពីពេលនោះមក ដោយសង្ស័យពីបទរំលោភ សេពសន្ថវៈ។ គាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដើម្បីសាកសួរ ការស៊ើបអង្កេតកំពុងបន្ត»។
កាលពីព្រឹកថ្ងៃអាទិត្យ ក្រុម Manchester United តាមរយៈអ្នកនាំពាក្យ បានឆ្លើយតបទៅនឹង ការចោទប្រកាន់នេះ ដោយនិយាយថា “យើងដឹងពីរូបភាព និងការចោទប្រកាន់ដែលផ្សព្វផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម។ យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ រហូតដល់ការពិតត្រូវបានបង្ហាញ។ អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា Manchester United មិនលើកលែង ចំពោះអំពើហឹង្សាណាមួយឡើយ។
នៅរសៀលថ្ងៃអាទិត្យ ក្លឹបបានសម្រេចថា មានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តលើ Greenwood ៕ ប្រែសម្រួលៈ ណៃ តុលា