ក្លឹបអ៊ីតាលី Napoli ត្រូវបាន The goal ចេញផ្សាយថាកំពុងធ្វើការដើម្បីអាចដោះដូរសមាសភាពកីឡាករ
ខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Sociedad របស់អេស្បាញ។
កីឡាករខ្សែប្រយុទ្ធស្លាប Adnan Januzaj ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹបអេស្បាញរូបនេះបានក្លាយទៅជា
ទីចំណាប់អារម្មណ៍របស់ក្លឹបយក្សអ៊ីតាលីមួយនេះដើម្បីអាចជំនួសតំណែងរបស់កីឡាករ Lorenzo Insigne ។
Insigne នឹងត្រូវផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Toronto FC នារដូវក្តៅក្នុងពេលដែលកុងត្រារបស់ Januzaj ក៏
នឹងត្រូវផុតកំណត់នៅត្រឹមចុងបញ្ចប់រដូវកាលនេះផងដែរនោះ៕
ប្រែសម្រួល៖ស៊ុនលី
