កីឡា

កូរ៉េខាងត្បូង មានសិទ្ធិពេញលេញការប្រកួតបាល់ទាត់ ពិភពលោកនៅកាតា ខណៈជប៉ុនយកឈ្នះអារ៉ាប៊ីសាអូឌីត

សេអ៊ូល៖ ក្រុមបាល់ទាត់កូរ៉េខាងត្បូងទទួលបានសិទ្ធិពេញលេញឈានជើងចូលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក “World Cup” ជាលើកទី១០ជាប់ៗគ្នាបន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ស៊ីរី ២-០ នៅទីក្រុងឌូបៃ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


គ្រាប់បាល់នៅតង់ទី២របស់កីឡាករ Kim Jin-su និងកីឡាករ Kwon Chang-hoon បានជួយឲ្យប្រទេសកូរ៉េទទួលបានជ័យជម្នះយ៉ាងស្រួលលើក្រុមបាតតារាងនៃការប្រកួតជម្រុះក្នុងពូល A។ កូរ៉េខាងត្បូងនាំមុខ ១១ ពិន្ទុពីលើក្រុមចំណាត់ថ្នាក់លេខ ៣ អារ៉ាប់រួមដែលនៅសល់ ៣ ប្រកួតទៀតប៉ុណ្ណោះ។


ក្រុមកំពូលទាំង២មកពីក្រុមនីមួយៗក្នុងចំណោមក្រុមទាំង២មានសិទ្ធិដោយស្វ័យប្រវត្តិ ចំពោះក្រុមឈរលេខ៣ឡើងទៅវគ្គ Playoff។ សម្រាប់ពូល B គ្រាប់បាល់នៅតង់ទីមួយរបស់ Takumi Minamino បានជួយឲ្យជប៉ុនយកឈ្នះអារ៉ាប៊ីសាអូឌីតលទ្ធផល ២-0 នៅកីឡដ្ឋាន Saitama និងធ្វើឲ្យម្ចាស់ផ្ទះបន្តដំណើរទៅមុខទៀតសម្រាប់ការបង្ហាញខ្លួននៅ World Cup ជាលើកទី៧ជាប់ៗគ្នា។


គ្រាប់បាល់របស់ Minamino ពីចម្ងាយយ៉ាងប្រកៀកក្រោយនាទី ៣១ ត្រូវបានបង្កើតដោយ Junya Ito។ ខ្សែបម្រើស្លាបជនជាតិបែលហ្ស៊ិករូបនេះបានបន្ថែមគ្រាប់ទី២ភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមឡើងវិញជាមួយនឹងការស៊ុតដ៏សាហាវពីគែមនៃតំបន់បិទការបរាជ័យជាលើកដំបូងសម្រាប់ក្រុមអារ៉ាប៊ីសាអូឌីត។


អារ៉ាប៊ីសាអូឌីតដែលនឹងមានសិទ្ធិទៅលេង World Cup ជាលើកទី៦ជាមួយនឹងជ័យជម្នះ នៅតែនាំមុខក្រុមដែលមាន ១៩ ពិន្ទុ ច្រើនជាងជប៉ុនមួយ។ អូស្ត្រាលីនឹងឡើងទៅវគ្គ១៧ជាមួយនឹងការយកឈ្នះលើអូម៉ង់នៅថ្ងៃអង្គារ។
ក្រុមឈរលេខក្រោយវៀតណាម ដែលធ្លាប់ចាញ់ទាំង៧ប្រកួតក្នុងពូល B បានយកឈ្នះចិន ៣-១ នៅទីក្រុងហាណូយ។ បរាជ័យនេះបានបញ្ចប់ឱកាសរបស់ចិនក្នុងការប្រកួតជម្រុះ World Cup ជាលើកទី២ប៉ុណ្ណោះ៕


ដោយ៖លី ភីលីព

Most Popular

To Top