The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករ Robin Gosens នៅថ្ងៃនេះបានធ្វើការសារភាពថា គាត់ពិតជាបានបដិសេធ នូវសំណើរជាប្រាក់កម្រៃ ដ៏ច្រើនលើសលប់ ពីសំណាក់ក្លឹបអង់គ្លេស Newcastle ពិតមែន។
កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ចុងក្រោយបានសម្រេចចិត្ត ក្នុងការចូលរួមជាមួយនឹងក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បញ្ចប់រដូវកាល ទោះបីជាត្រូវបានផ្តល់សំណើរ ជាប្រាក់កម្រៃ
ទ្វេដង ពីសំណាក់ក្លឹបអ្នកមានថ្មី របស់អង់គ្លេសមួយនេះ។
Gosens បាននិយាយបែបនេះថា៖ ខ្ញុំធ្លាប់បានពិចារណា ចំពោះសំណើរនេះពិតមែន ប៉ុន្តែខ្ញុំបានបញ្ជាក់ខ្លួនឯង ច្បាស់ណាស់ នេះគឺមិនមែនជាឱកាសរបស់ខ្ញុំឡើយ។ ប្រសិនបើអ្នកអាច រកចំណូលបានទ្វេដង ជាមួយនឹងការងារដដែល ហើយទីតាំងផ្សេងនោះ គ្រប់គ្នាពិតជាចង់បានណាស់ ប៉ុន្តែម្នាក់នោះ គឺមិនមែនជាខ្ញុំឡើយ៕ ប្រែសម្រួល៖ស៊ុនលី