ខេត្តកណ្តាល ៖ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ក្រុមបាល់ទាត់ ព្រះនរាយណ៍ ទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីក្រុមទំាំង ២យកឈ្នះលើគូរៀងៗខ្លួននៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្តស្ថិតក្នុងក្រុងតាខ្មៅ។

ចំពោះពូល “C ” ក្រុមបាល់ទាត់យុវជន ស្រុកល្វាឯម បានយកឈ្នះ លើក្រុមបាល់ទាត់ ម៉ូតូតាខ្មៅ លទ្ធផលបច្ចេកទេស ៥ទល់០ ក្រុមបាល់ទាត់ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានត្រឹមស្មើក្រុមបាល់ទាត់ មន្ទីរអប់រំកាយ និងកីឡាខេត្ត លទ្ធផលបច្ចេកទេស ១ទល់១ ។ ចំណែកពូល “D” ក្រុមបាល់ទាត់ព្រះនរាយណ៍យកឈ្នះលើក្រុមបាល់ទាត់មិត្តមិត្តតាខ្មៅ លទ្ធផលបច្ចេកទេស ៥ទល់១ ខណៈក្រុមបាល់ទាត់យុវជន ក្រុងតាខ្មៅយកឈ្នះលើក្រុមបាល់ទាត់រដ្ឋបាល ខេត្តកណ្តាល លទ្ធផលបច្ចេកទេស ៣ទល់២ ។

ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។ ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល ។

ដោយឡែកក្រុមមានវិន័យល្អ (ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕

