កីឡា

ក្រុមយុវជន អធិរាជជ្រោយពិសី ប៉ះក្រុមយុវជនភូមិទឹកឃ្លាំង វគ្គផ្តាច់ព្រ័ត្រ ការប្រកួតពានរង្វាន់ យុវជនស្រុកល្វាឯម អាយុក្រោម២២ឆ្នាំ ប្រចាំឆ្នាំ២០២២

ស្រុកល្វាឯម ៖ ការប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់យុវជន ស្រុកល្វាឯមអាយុក្រោម២២ឆ្នាំ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ប្រចាំស្រុកល្វាឯម ខេត្តកណ្តាលបាន រកឃើញក្រុមជើងខ្លាំង ២ ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះ លើគូប្រកួតរៀងៗខ្លួន ។

ការប្រកួតបាល់ទាត់ប្រព្រឹត្តទៅ តាមដោយទទួលបានការឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាអំពីសំណាក់លោក ជាប ដាវុធ អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋា នស្រុកល្វាឯម ទទួលបន្ទុកការងារយុវជន និងលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកល្វាឯម ។

សម្រាប់ការប្រកួតក្រុមកីឡាករ ៖ ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង បានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវ ដោយស៊ុតប៉េណាល់ទី១១ម៉ែត្រ ក្នុងលទ្ធផលបច្ចេកទេស ៥ ទល់នឹង២ ចំណែមួយគូទៀតក្រុមបាល់ទាត់យុវជន អធិរាជជ្រោយពិសី ក៏យកឈ្នះក្រុមបាល់ទាត់យុវជន ឃុំព្រែកឬស្សី ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០ ។

ដូច្នេះក្រុមបាល់ទាត់យុវជន អធិរាជជ្រោយពិសី ប៉ះក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក និងក្លាយជាម្ចាស់ពានរង្វាន់ យុវជនស្រុកល្វាឯម អាយុក្រោម ២២ឆ្នាំ ប្រចាំឆ្នាំ២០២២ ចំពោះក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវប្រកួតក្រុម បាល់ទាត់យុវជនឃុំព្រែកឬស្សី យកចំណាត់ថ្នាក់លេខ៣ ។

ដោយឡែកកីឡាការិនីវិញក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែន ល្វាសរ ប្រកួតឈ្នះក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែនទឹកឃ្លាំង ក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង ១ និងក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែនពាមឧកញ៉ាអុង ប្រកួតឈ្នះក្រុមបាល់ទាត់ ឃុំទឹកឃ្លាំងក្នុងលទ្ធផល ២ ទល់នឹង ១ ។ បញ្ជាក់៖ក្រុមកីឡាការិនី បាល់ទាត់មាន ៥ ក្រុមចូលរួម ដូចនេះគណៈកម្មការសម្រេចធ្វើការការប្រកួតវិលជុំ ក្រុមណាមានពិន្ទុច្រើនគេ គ្រងតំណែង ជើងឯកតែម្តង ៕

Most Popular

To Top