អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ Mason Greenwood ត្រូវបានក្រុមហ៊ុន Nike ផលិតសម្លៀកបំពាក់កីឡាផ្អាក កិច្ចព្រមព្រៀងបន្ទាប់ពីត្រូវចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ និងវាយដំនារីវ័យក្មេងម្នាក់កាលពីថ្ងៃទី ៣0 ខែមករា បន្ទាប់ពីរូបភាព និងវីដេអូត្រូវបានបង្ហោះតាមអ៊ីនធើណេត។
កីឡាករបាល់ទាត់ Manchester United ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីសប្តាហ៍មុន ប៉ុន្តែក្លិប Old Trafford បាននិយាយថា លោកនឹងបន្តព្យួរពីការហ្វឹកហាត់ និងការប្រកួត។ នៅពេលនោះ Nike ក៏បានផ្អាកកិច្ចព្រមព្រៀងឧបត្ថម្ភ របស់ខ្លួនជាមួយលោក ហើយឥឡូវនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Mason Greenwood មិនមែនជាអត្តពលិក Nike ទៀតទេ។
កីឡាករបាល់ទាត់វ័យ២០ឆ្នាំរូបនេះ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង លោកត្រូវបានចោទបន្ថែមទៀត ពីបទសង្ស័យរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ ក្រោយមកទៀតលោកត្រូវបាន ដោះលែងឲ្យនៅក្រៅឃុំកាលថ្ងៃទី២ ខែកុម្ភៈ។ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការចោទប្រកាន់នេះ Man United បាននិយាយថា កីឡាករអន្តរជាតិអង់គ្លេស ត្រូវបានព្យួរពីការលេង ឬហ្វឹកហាត់ជាមួយពួកគេ រហូតដល់មានការជូនដំណឹងបន្ថែម ៕
ដោយ៖ លី ភីលីព