កីឡា

កីឡាករបាល់ទាត់របស់ក្លិប West Ham លោក Kurt Zouma សុំទោសបន្ទាប់ពីទាត់ និងទះឆ្មាសត្វចិញ្ចឹម របស់លោកក្នុងវីដេអូដ៏រន្ធត់

អង់គ្លេស៖ បងប្រុសរបស់កីឡាករ បាល់ទាត់របស់ក្លិប West Ham លោក Kurt Zouma គឺលោក Yoan ត្រូវបានគេជឿថា បានថតខ្សែការពារវាយប្រហារ សត្វចិញ្ចឹមរបស់លោក នៅភូមិគ្រិះដែលមានតម្លៃ ២ លានផោន មុនពេលបង្ហោះវីដេអូទៅលើ បណ្តាញផ្សព្វផ្សាយសង្គម Snapchat នៅរសៀលថ្ងៃអាទិត្យ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

កីឡាករ Kurt Zouma របស់ក្លិប West Ham បាននិយាយថា លោកសុំទោសយ៉ាងពិតប្រាកដ បន្ទាប់ពីវីដេអូដ៏គួរឲ្យរំខានបានបង្ហាញថា លោកទាត់ឆ្មារបស់លោកដូចជា បាល់ទាត់ឆ្លងកាត់ជាន់ផ្ទះបាយរបស់លោក ។ កីឡាករបាល់ទាត់ឆ្នើម Premier League វ័យ ២៧ ឆ្នាំក៏ត្រូវបានគេឃើញទះកំផ្លៀង សត្វចិញ្ចឹមរបស់លោកនៅលើមុខ ក្នុងវីដេអូដែលទទួលបានដោយ The Sun ។

លោក Yoanជាបងប្រុសរបស់លោក ជាថតឧប្បត្តិហេតុនៅ ខាងក្នុងផ្ទះខ្សែការពារ មួយថ្ងៃបន្ទាប់ពី Zouma បានបង្ហាញខ្លួនឲ្យ West Ham ក្នុង FA Cup ។ កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានគេថតនៅក្នុងផ្ទះបាយ របស់លោកយកឆ្មាមកដាក់មុននឹង ទម្លាក់វាទៅលើអាកាសពេញផ្ទះបាយ។

លោកក៏ត្រូវបានគេឃើញដេញឆ្មា Bengal នៅជុំវិញបន្ទប់បរិភោគអាហារ របស់លោកនៅចំពោះមុខកុមារ ខណៈពេលដែលអ្នកថតរូបកំពុងសើច។ អតីតកីឡាករ Chelsea តម្លៃ ៣0 លានផោនត្រូវបានគេថត បានបោះស្បែកជើងមួយគូដាក់សត្វ ខណៈដែលវាព្យាយាមរត់គេច ៕

ដោយ៖ លី ភីលីព

Most Popular

To Top