The Bild នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអង់គ្លេសថ្មី Newcastle បានធ្វើការទំនាក់ទំនង
ជាបន្ទាន់មួយទៅកាន់តារាឆ្នើមវ័យចំណាស់របស់ក្លឹប Bayern Munich និងកំពុងរងចាំការសម្រេចចិត្តរបស់
កីឡាករផ្ទាល់នៅឡើយ។
Newcastle បានធ្វើការសុំចរចាជាមួយនឹងភ្នាក់ងារកីឡាករ Thomas Muller ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Bayern Munich ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ទេរនាពេលខាងមុខនេះ។
កីឡាករវ័យ៣២ឆ្នាំរូបនេះមានកុងត្រាដែលមានសុពលភាពនៅទឹកដី Allianz រហូតដល់ឆ្នាំ២០២៣ប៉ុន្តែគេជឿជាក់ថា ការដោះដូរនេះហាក់ដូចជាមិនអាចទៅរួចឡើយពីព្រោះថា Muller នៅតែបន្តចង់លេងនៅក្លឹបលំដាប់កំពូលរបស់អឺរ៉ុបនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

