កីឡា

Man Utd ​ជា​ក្លឹប​ចាយ​លុយ ​ចោល​ច្រើន​ជាង​គេ ​ជាង​១​ពាន់​លាន​ដុល្លារ ១០​ឆ្នាំ​ចុង​ក្រោយ

​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ក្លឹប​ចាយ​លុយ​ឥត​ប្រយោជន៍ ​ច្រើន​ជាង​គេ​បំផុត​នៅ​១០​ឆ្នាំ ​ចុង​ក្រោយ​នេះ ​ពោល​គឺ​អស់​ដល់​ទៅ​ជាង​១ ​ពាន់​លាន​ដុល្លារ​ឯ​ណោះ ។

​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ក្រុម​ United ​បាន​ចំណាយ​ប្រាក់​ខុស​ច្រើន​ជាង​១​ពាន់​លាន​ដុល្លារ ​ហើយ​ទៅ​លើ​ការ​ទិញ​កីឡាករ ​ពោល​គឺ​ច្រើន​ជាង​ក្រុម Manchester City ​ទៅ​ទៀត។ តែ​បើ​មើល​ទៅ​លើ​លទ្ធផល​វិញ ឃើញ​ថា​ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ដោយ​បិសាច​ក្រហម​ នៅ​តែ​មិន​អាច​ខ្លាំង​ឡើង​វិញ ​ហើយ​រក​ពាន​រង្វាន់​ធំ​មិន​បាន​ដដែល។ ​ដោយ​ចំណាយ​អស់​ជាង​១​ពាន់​លាន​ផោន​នេះ ​ក្រុម Man Utd ​បាន​ចំណូល​ពី​ការ​លក់​កីឡាករ​វិញ ​បាន​ត្រឹម​៤៧០​លាន​ផោន​ទេ ។

ដោយ​ឡែក​ងាក​ទៅ​មើល​ក្រុម​ប្រជែង City ​វិញ ​ឃើញ​ថា​ពួកគេ​ជោគជ័យ​ខ្លាំង​ណាស់ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​ចាប់​ពី​វត្តមាន​របស់​លោក Pep ​មក​ដឹក​នាំ​ក្រុម ៕

Most Popular

To Top