ខ្សែបម្រើ Paul Pogba នៅតែមិនទាន់សម្រេចបន្តកុងត្រាថ្មីជាមួយក្លឹប Manchester United ខណៈនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឲ្យមានប្រភពជាច្រើនយល់ថា គេនឹងចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ ដោយគ្មានតម្លៃខ្លួនតែម្ដង។ បើតាមចុះការផ្សាយរបស់ Daily Mail ។
បើតាមប្រភពខាងលើ មកទល់នឹងពេលនេះក្លឹបដែលគេដឹងថាទាក់ទងចង់បាន Pogba មានដូចជាក្លឹប Juventus, PSG និង Real Madrid ។
យ៉ាងណាក្នុងចំណោមក្លឹបទាំង៣នេះ ក្លឹបដែលខ្សែបម្រើនេះចង់ទៅគឺ Juventus ដែលជាក្លឹបគេធ្លាប់លេងឲ្យម្ដងកាលពីរដូវកាលឆ្នាំ២០១២/១៣ រហូតដល់រដូវកាលឆ្នាំ២០១៥/១៦។
ដោយសារការចង់ទៅរបស់គេផ្ទាល់ ក៏ដូចជា លោក Mino Raiola ភ្នាក់ងាររបស់ Pogba ផ្ទាល់មានទំនាក់ទំនងល្អជាមួយ Juventus ការផ្លាស់ទៅ Juventus មិនពិបាកទេសម្រាប់ខ្សែបម្រើរូបនេះ ក៏ប៉ុន្តែគេត្រូវជួយសម្របសម្រួលកាត់ប្រាក់ពលកម្មរបស់ខ្លួនគេមួយចំនួនធំ ព្រោះតែក្លឹបអ៊ីតាលីមួយនេះមិនមានលទ្ធភាពច្រើនឡើយ។
នៅក្នុងខណៈប្រាក់ពលកម្មរបស់ Pogba នៅ Man Utd ក្នុងមួយសប្ដាហ៍ទទួលបានរហូតទៅដល់ជិត ៤០ម៉ឺនដុល្លារឯណោះ៕