កីឡា

Mbappe នឹង​​សម្រេច​ចិត្ត​លើ​អនាគត​របស់​ខ្លួន​ក្រោយ​ PSG ប៉ះ​នឹង​ Real

លោក​ Mauricio Pochettino គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះថា​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​អនាគត​របស់​ខ្លួន​គេក្រោយ​ប្រកួត PSG ប៉ះ​នឹង​ Real Madrid ក្របខ័ណ្ឌ​ UEFA Chmapions League នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ខាង​មុខ​(ម៉ោង​កម្ពុជា)។

លោក​ Pochettino៖” Mbappe នឹង​ធ្វើ​ការ​សម្រេច​ពី​អនាគត​របស់​គេ​ច្បាស់​លាស់​ហើយ​ ក្រោយ​ការ​ប្រកួត​ UCL តទល់នឹង​ Real Madrid។ ខ្ញុំ​បាន​ឃើញ​ Kylian គេ​នៅ​តែ​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​របស់​គេ​សម្រាប់​ជួយ​ PSG យើង​នេះ​”។

លោក​បាន​បន្ត​ថា​៖” យ៉ាង​ណា​យើង​គោរព​ការ​សម្រេច​ចិត្ត​របស់​ Kylian ការ​សម្រេច​អនាគត​របស់​គេ​បែប​ណា​គឺ​នៅ​លើ​ខ្លួន​គេ​ជា​អ្នក​ជ្រើសរើស​ “។

PSG តែង​តែ​បង្ហាញ​ជំហរ​ចង់​បាន​ Mbappe នៅ​បន្ត​កុងត្រា​ថ្មី​ជា​និច្ច​។ ​សម្រាប់​ Mbappe វិញ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ​ តែ​​ត្រូវ​បាន​គេ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​ផ្លាស់​ទៅ​កាន់​ Real នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​៕

Most Popular

To Top