លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងធ្វើការសម្រេចចិត្តលើអនាគតរបស់ខ្លួនគេក្រោយប្រកួត PSG ប៉ះនឹង Real Madrid ក្របខ័ណ្ឌ UEFA Chmapions League នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ(ម៉ោងកម្ពុជា)។
លោក Pochettino៖” Mbappe នឹងធ្វើការសម្រេចពីអនាគតរបស់គេច្បាស់លាស់ហើយ ក្រោយការប្រកួត UCL តទល់នឹង Real Madrid។ ខ្ញុំបានឃើញ Kylian គេនៅតែប្រឹងប្រែងឲ្យអស់លទ្ធភាពរបស់គេសម្រាប់ជួយ PSG យើងនេះ”។
លោកបានបន្តថា៖” យ៉ាងណាយើងគោរពការសម្រេចចិត្តរបស់ Kylian ការសម្រេចអនាគតរបស់គេបែបណាគឺនៅលើខ្លួនគេជាអ្នកជ្រើសរើស “។
PSG តែងតែបង្ហាញជំហរចង់បាន Mbappe នៅបន្តកុងត្រាថ្មីជានិច្ច។ សម្រាប់ Mbappe វិញមិនទាន់សម្រេចយ៉ាងណាទេ តែត្រូវបានគេដឹងថា ខ្សែប្រយុទ្ធរូបនេះចង់ផ្លាស់ទៅកាន់ Real នៅរដូវកាលក្ដៅខាងមុខ៕