កីឡា

លោក តែម ម៉ឺន បើកកិច្ចប្រជុំ ជាមួយមន្ត្រី បច្ចេកទេសត្រៀមការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ថ្នាក់ជាតិ២០២១ នាថ្ងៃទី១៤ កុម្ភៈ

ភ្នំពេញ ៖នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបើកកិច្ចជាមួយមន្ត្រីបច្ចេកទេសរបស់ខ្លួនជិត១០០នាក់ ដើម្បីព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើស ថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្ត ចាប់ថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ ដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡាចំនួន៣០ទៅដល់៤០នាក់ ដើម្បីព ង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកបានបន្តថា លោកត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសមត្ថភាព ច្បាស់លាស់ ពីព្រោះក្នុងឆ្នាំ២០២១សហព័ន្ធត្រូវរៀបចំ ព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើស ថ្នាក់ជាតិ២០២១ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២២ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣នៅប្រទេសកម្ពុជា៕ដោយ៖លី ភីលីព

Most Popular

To Top