កីឡាករឆ្នើមវ័យទើបតែ១៦ឆ្នាំ លេងក្នុងតំណែងខ្សែការពារ Fabio Chiarodia បានបង្ហាញខ្លួន បំបែកកំណត់ត្រាមួយ ឲ្យក្លឹប Werder Bremen ព្រមទាំងលីគកំពូលរបស់អាល្លឺម៉ង់ក្នុងនាមជាកីឡាករ វ័យក្មេងបំផុតបង្ហាញខ្លួនដំបូងក្នុងការប្រកួត។
បច្ចុប្បន្នក្រៅតែពីក្លឹបធំៗនៅអ៊ីតាលីដូចជា Juventus ហើយនោះសូម្បីតែក្លឹបតោខៀវ Chelsea ក៏ កំពុងស្វែងរក ឱកាសក្នុងការចរចាជាមួយនឹងកីឡាកររូបនេះផងដែរ។
ជាមួយនឹងឈ្មោះហៅក្រៅ ដែលត្រូវបានដាក់ដោយមិត្តរួមក្លឹបថា Das Kuken (The Chick) កីឡាកររូបនេះ
បានធ្វើការហ្វឹកហាត់ជាមួយ នឹងឈុតធំតាំងតែពីមុនបើករដូវកាលមកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី