កីឡា

Alonso ចេញមកឆ្លើយតបបញ្ហាអវត្តមាន និងព័ត៌មានមិនបន្តកុងត្រា នាពេលកន្លងមក

កីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹបតោខៀវ Chelsea កីឡាករ Marcos Alonso បានបញ្ជាក់នៅសប្តាហ៍នេះហើយថាគាត់នឹងតែរំពឹងទុកថា នឹងអាចបន្តលេងជាមួយនឹងក្លឹបដដែលទោះពិជាធ្លាប់បានអះអាងថាពិតជាបានបដិសេធសំណើររបស់ក្លឹបចំពោះកុងត្រាថ្មីពិតមែន។

Alonso បាននិយាយបែបនេះថា៖ខ្ញុំមិនអាចបង្ហាញវត្តមានមួយរយៈពិតមែនប៉ុន្តែពេលដែលខ្ញុំដែលត្រឡប់មកវិញខ្ញុំអាចស៊ុតបាល់បញ្ចូលទីនិងឈ្នះការប្រកួត ដ៏សំខាន់ជាមួយនឹង Spurs ថែមទៀតផង។

លោកបន្តថា៖នៅមិនទាន់បញ្ចប់ឡើយខ្ញុំចុះកុងត្រារយៈពេលវែងនៅទីនេះដើម្បីលេងឲ្យបានរយៈពេលវែង។តោខៀវ Chelsea គឺជាក្លឹបដ៏សំខាន់បំផុតសម្រាប់ជីវិត របស់ខ្ញុំ។ខ្ញុំនឹងប្រគល់អ្វីទាំងអស់ដែលគួរតែផ្តល់ត្រឡប់ទៅឲ្យក្លឹបវិញហើយនេះគឺជាគោលដៅរបស់ខ្ញុំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top