ក្លឹបយក្សអេស្បាញ AT Madrid ត្រូវបានកាសែត Marca ចេញផ្សាយថាកំពុងមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែការពារស្លាបស្តាំម្នាក់ របស់ក្លឹប Aston Villa ដើម្បីមកជំនួសតំណែងរបស់ Kieran Trippier ។
កីឡាករអង់គ្លេស Trippier បានសម្រេចចិត្តចាកចេញពីអេស្បាញមកចូលរួមជាមួយនឹង Newcastle ដើម្បីអាចត្រឡប់មកលេងនៅអង់គ្លេសវិញ តាំងតែពីខែមករាមកនិងកំពុងបានធ្វើឲ្យក្រុមរបស់ Diego Simeone បែរជាខ្វះខាតកម្លាំងនៅក្នុងតំបន់ការពារទៅវិញ។
កីឡាករខ្សែការពារឆ្នើម Matty Cash បច្ចុប្បន្នកំពុងបំពេញការងារបានយ៉ាងល្អសម្រាប់ Aston Villa ក្នុងនាមជាកីឡាករឈុត១១នាក់ដំបូងនិង ដ៏មានបទពិសោធបំផុតហើយជឿជាក់ថាការដោះដូរជាមួយនឹង AT Madrid នឹងអាចធ្វើឡើងនៅរដូវក្តៅខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
